Connect with us

ព័ត៌មានក្នុងប្រទេស

នោះអ្នកនាងកែវពេជ្រចិន្តាបង្ហូរទឹកភ្នែករៀបរាប់នៅរឿងដែលបណ្តាលមានការយល់ច្រឡំដោយសារ….!

Published

on

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ហាក់​បាន​ស្ងាត់​មួយ​រយៈ​ទៅ​ហើយ​ជុំវិញ​បណ្តឹង​មួយ​ចំនួន​ដែល​បាន​រួមរឹត​លើ​រូប​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា កាលពី​ឆ្នាំ​២០២០ កន្លង​ទៅ ស្រាប់តែ​ប្រែជា​ក្តៅ​គគុក​ឡើង​​វិញ​កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ក្រោយ​ពី​ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បង្ហោះ​សារ​ប្រើប្រាស់​ពាក្យ​ធ្ងន់​ៗ​ចំ​ៗ​ឈ្មោះ ចម្រៀង​ស្រី​ចាស់វស្សា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវ​ប្រែប្រួល​ជា​ក្តៅ​ម្តងទៀត​នេះ បាន​កើតឡើង​ក្រោយ​ពី​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរ​ថា «​ខ្លាំង​មែន​! អ្នក​ប្តឹង អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទាំង​ប៉ុន្មាន ដក​ពាក្យបណ្តឹង​គ្មាន​សល់ ព្រោះតែ​… » ដែល​ការ​សរសេរ​ខាងលើ​នេះ ត្រូវ​បាន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អះអាង​ថា មិន​បាន​ស្រង់​សម្តី​របស់​អ្នក​នាង​បាន​ត្រឹមត្រូវ​នោះ​ទេ ហើយ​អ្នក​នាង​មិន​បាន​សំដៅ ឬ​បាន​និយាយ​ដល់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ឡើយ ព្រោះថា​កន្លង​មក​លោក​ជំទាវ​ដោយ​ទឹកចិត្ត​មេត្តា និង​ក្តី​សណ្តោស​ប្រណី បាន​ដក​ពាក្យបណ្តឹង​ដែល​ធ្លាប់​បាន​ដាក់​ប្តឹង​អ្នក​នាង​កន្លង​មក​នោះ​ហើយ ។ ដូច្នេះ​ការ​សរសេរ​ខាងលើ​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​ថា មាន​មនុស្ស​ខ្លះ​មាន​ចេតនា​មិនល្អ «​ចង់​ប​ញ្ជេះ​កំហឹង​» លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​មាន​ចេតនា​មិន​ឲ្យ​អ្នក​នាង​មាន​ក្តី​សុខសាន្ត​ជាមួយនឹង​លោក​ជំទាវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​ទៅ​សារ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត កាលពី​ថ្ងៃ​ម្សិលមិញ​នោះ លោក​ជំទាវ ហ៊ុន ស៊ី​ណាត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជាមួយនឹង​ខ្លឹមសារ​ទាំងស្រុង​ថា «​ខ្ញុំ​សូម​ជម្រាប​ង​ប្អូន​កូនក្មួយ​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក​ជាទី​ស្រឡាញ់​ជួយ​មើល តើ​មុខ​មី​មួយ​ហ្នឹង​វា​មក​សុំ​ទោស​ខ្ញុំ​ដល់​ផ្ទះ ព្រមទាំង​ធ្វើ​លិខិត​ថែម​ទៀត តែ​អនិច្ចា​មី​មមាច​នេះ​វា​ឡាយ​ថា ខ្ញុំ​ដក​ពាក្យបណ្ដឹង​វា ។ នេះ​ហើយ​បានជា​ខ្ញុំ​ស្អប់​អា​វប្បធម៌​អន្ដរាគមន៍​អ​ញ្ចឹ​ង​បានជា​មី​មមាច​នេះ​វា​ឡើងចាង​។ សូម​ជម្រាប​ថា​ក្នុង​បណ្ដឹង​ទាំង​៤​មាន​តែ​ខ្ញុំ​មួយ​ទេ​អ្នក​ដក ៣ បណ្ដឹង​ទៀត​គ្មាន​នរណា​គេ​ដក​ទេ​ចុះ​ហេតុ​មក​ឡាយ​ថា​ដក ដៀង​ដាម​មក​ខ្ញុំ » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពីលើ​សារ​ខាងលើ​នេះ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​មាន​រូប​លោក​ជំទាវ​ផ្ទាល់ អង្គុយ​លើ​សា​ឡុ​ង ជាមួយ​កូនស្រី​លោក​ជំទាវ គឺ​ឧកញ៉ា ណឹ​ម វណ្ណៈ ជាមួយនឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រូបថត​នោះ​ត្រូវ​បាន​ថត​ពេល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​ជំទាវ កន្លង​មក​ពេល​ដែល​លោក​ជំទាវ​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​តារាចម្រៀង​ស្រី​រូប​នេះ​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ផង​ដែរ លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​បញ្ចេញ​លិខិត​សុំ​អភ័យទោស ដែល​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សរសេរ​គោរព​ជូន​លោក​ជំទាវ ដែល​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ០៥ សីហា ឆ្នាំ​២០២០ នោះ​អ្នក​នាង បាន​សរសេរ​ថា «​ជាដំបូង​ក្មួយ​សូម​សម្តែង​នូវ​សេចក្តី​សោកស្តាយ​ជា​ពន់ពេក​ដែល​មួយ​រយៈ​មុន​នេះ មានរឿង​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​មីង​មិន​សប្បាយចិត្ត ។ ថ្ងៃនេះ​ដោយ​ទឹកចិត្ត​គោរព​ស្រលាញ់​អ្នក​មីង ក្មួយ​សូម​ធ្វើការ​សុំ​អភ័យទោស​អ្នក​មីង ចំពោះ​ពាក្យ​សម្តី​របស់​ក្មួយ​​កន្លង​មក គឺ​ក្មួយ​គ្មាន​ចេតនា​ទេ ផ្ទុយ​ទៅ​វិញ​ក្មួយ​ពិតជា​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ដែល​ឃើញ​អ្នក​មីង ដែល​ក្មួយ​គោរព​ស្រលាញ់​ស្មើ​ម្តាយ​មានការ​អាក់អន់ចិត្ត​ចំពោះ​ខ្លួន​ដូច្នេះ ព្រោះ​សាច់​រឿង​តាំងពី​ដំបូង​មក ក្មួយ​មិន​បាន​និយាយ​ប៉ះពាល់​អ្វី​ដល់​អ្នក​មីង​បន្តិច​ទេ សូ​ម្បី​តែ​ឈ្មោះ​អ្នក​មីង​ក៏​ក្មួយ​មិន​ហ៊ាន​និយាយ​ដែរ គឺ​ក្មួយ​បាន​ព្យាយាម​ការពារ​ឈ្មោះ​អ្នក​មីង​រហូត ព្រោះ​ក្មួយ​គិតដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​អ្នក​មីង​ជា​ធំ ព្រមទាំង​គិតដល់​ទឹកចិត្ត​ដ៏​ល្អ​ដែល​អ្នក​មីង​ធ្លាប់​មាន​មក​លើ​ក្មួយ​» ។

យ៉ាងណាមិញ ក្រោយ​ពី​បានឃើញ​នូវ​ការ​បង្ហោះ​របស់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត នោះ​តារា​ចម្រៀង​ស្រី​ដែល​ជា​អ្នក​ម្តាយកូន​ពីរ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​វិស័យ​សិល្បៈ​ខ្មែរ បាន​សម្រេច​ចិត្ត​ធ្វើការ Live កាលពី​រាត្រី​ថ្ងៃ​ទី ៤ ខែមករា ឆ្នាំ​២០២១ លើ​បណ្តាញ​សង្គម​បកស្រាយ​នូវ​រឿងរ៉ាវ ពាក់ព័ន្ធ​នឹង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដើម្បី​បញ្ជាក់​ការ​ពិត​ថា អ្នក​នាង​មិន​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​លោក​ជំទាវ​ឡើយ កាលពី​រាត្រី​ថ្ងៃ​ទី ៣ ខែមករា នោះ គឺ​អ្នក​នាង​សំដៅ​លើ​លោក​ជំទាវ ហ្ស​ង បូ​រី និង​ជំទាវ​ភរិយា​របស់​លោក មួ​ង ឃី​ម ថា​បាន​ដក​ពាក្យបណ្តឹង​ប្រឆាំង​រូប​នាង​នោះ ។

ហាក់​តឹងទ្រូង​ខ្លាំង អម​នឹង​កា​រដក​ដង្ហើមធំ​ផង​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​និយាយ​ថា «រឿង​មិន​គួរ​ជា​រឿង​សោះ​» ព្រោះ​មាន​មនុស្ស​ខ្លះ​មាន​ចេតនា ចង់​ឲ្យ​រូប​អ្នក​នាង មាន​បញ្ហា​ជាមួយ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ។

ក្នុង​វី​ដេ​អូ Live មាន​រយៈពេល​ជិត​១​ម៉ោង​នោះ អ្នក​នាង​បាន​លើកដៃ​សំពះ​ជា​ច្រើន​លើក​ច្រើន​សារ​សុំ​បញ្ជាក់​ចំពោះ​មុខ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ថា «​បកស្រាយ​នេះ មិនមែន​សម្រាប់​ខ្លួនឯង ឲ្យ​ស្អាតស្អំ​ទេ​ណា​បងប្អូន គឺ​ខ្ញុំ​ធ្វើ​ដើម្បី​រក​យុត្តិធម៌​ជូន​ជំទាវ​មីង (​ហ៊ុន ស៊ី​ណាត​) វិញ ព្រោះ​តាំងពី​អើយ​មក ខ្ញុំ​មិន​ដែល​ប៉ះពាល់​លោក​ទេ អត់​ដែល​សោះ ដូច្នេះ​តទៅ​ក៏​ខ្ញុំ​មិន​ប៉ះ ប៉ុន្តែ​អ្វី​ដែល​ចេះ​តែ​មានការ​រំជើបរំជួល គឺ​ដោយសារ​ការ​រៀបចំ​របស់​មនុស្ស​ណា​ម្នាក់​។ គឺថា​គេ​បំណង​ឲ្យ​យើង​មិន​ត្រូវ​ជាមួយនឹង​គាត់​តែ​ម្តង​» ។

បន្ថែម​ពីលើ​នេះ អ្នក​នាង​បញ្ជាក់​ថា អ្នក​នាង​នឹង​មិន​និយាយ​ចំ​ឈ្មោះ​អ្នក​ណា​ទៀត​ទេ ព្រោះ​មាន​ហ្វេ​ន​ៗ និង​អ្នកគាំទ្រ​អ្នក​នាង​ច្រើន​បាន​យល់​ច្បាស់​នូវ​រឿងរ៉ាវ​ពិតប្រាកដ ។ អ្នក​នាង​បាន​បញ្ជាក់​ច្បាស់​ៗ​ថា អ្នក​នាង​មិន​ចង់​មាន​បញ្ហា ដូច​ពាក្យចាស់​ពោល​ថា «​ដំបៅ​មិន​ឈឺ យក​ឈើ​ចាក់​នោះ​ទេ​» ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា ការ Live របស់​អ្នក​នាង​កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែមករា ថា អ្វី​ដែល​អ្នក​នាង​និយាយ គឺ​មិន​បាន​និយាយ​ប៉ះពាល់​ដល់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ឡើយ ហើយ​អ្នក​នាង​ក៏​នឹក​ស្មាន​មិន​ដល់​សោះ​ថា សូ​ម្បី​តែ​អ្នក​នាង​មិន​បាន​និយាយ​អ្វី​ប៉ះពាល់​ដល់​លោក ជំទាវ ហ៊ុន ស៊ី​ណាត ផង ក៏​នៅ​តែ​មាន​មនុស្ស​យកពាក្យ​ពេ​ជន៍​អ្នក​នាង​ទៅ​បំប្លែង ដុត​ឲ្យ​មាន​បញ្ហា ធ្វើ​ឲ្យ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ខឹងសម្បារ​ដល់​រូប​អ្នក​នាង ។

«​ខ្ញុំ​ចេញ​មកនេះ គឺ​ខ្ញុំ​និយាយ​ដោយ​ទឹកចិត្ត​គោរព ខ្ញុំ​ចង់រក​យុត្តិធម៌ ជូន​លោក​ជំទាវ មីង​ផង និង​ផ្តល់​ភាព​ត្រឹមត្រូវ មក​ឲ្យ​ខ្លួនឯង​ផង ។ ខ្ញុំ​មិន​យករួចខ្លួន​ទេ ព្រោះ​ខ្ញុំ​ក៏​ដឹង​ថា លោក​ជំទាវ​មីង ក៏​ពិបាក​ទទួលយក​ដែរ ។ ទាំង​គេ​ទាំង​យើង បើ​មានការ​ចាក់រុក​របៀប​ហ្នឹង និយាយ​តែ​មួយ​កំណាត់​ជម្រាប​ទៅ​គាត់ ដោយ​មិន​មាន​ហេតុផល​ស្តាប់​ពាក្យ​សម្តី​ខ្ញុំ​ពី​ដំបូង គឺ​ម្នាក់​ៗ​ពិបាក​ទទួលយក​ណាស់ ចាស​។ អ៊ីចឹង ក្នុង​នាម​ខ្ញុំ ជា​ម្ចាស់​សម្តី ទោះ​នាង​ខ្ញុំ​និយាយ​អត់​ខុស​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​ជូន​លោក​ជា​ចាស់ទុំ​ដែរ​…​។

បងប្អូន​គិត​មើល​ថា តើ​គាត់​មាន​ចេតនា ឲ្យ​ខ្ញុំ​ហ្នឹង​រស់នៅ​ក្នុង​ភាព​តប់ប្រមល់​រហូត​ដល់​ពេល​ណា​ទេ​បងប្អូន? អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ត ។

តារាចម្រៀង​ស្រី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «​អ៊ីចឹង​ថ្ងៃនេះ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ធ្វើ ហើយនឹង​ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក​ជំទាវ​មីង​ជាទី​គោរព ខ្ញុំ​ដាច់ខាត​ត្រូវ​តែ​ធ្វើការ Live មិនមែន​ជា​ការ​បង្ខិតបង្ខំ ឬ​ក៏​មិនមែន​ដោយ​ការ​ភ័យភិត​ហ្នឹង​កំហុស​ទេ​បងប្អូន តែ​ខ្ញុំ​ទៅ​ជា​ហួសចិត្ត​ទៅ​វិញ ។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​ត្រូវ​តែ​តាំង​ជំហរ រក​យុត្តិធម៌​ជូន​លោក​… តាំងពី​ដំបូង ខ្ញុំ​លើកលែង​អត់​បាន​និយាយ​ដល់​លោក (​ជំទាវ ហ៊ុន ស៊ី​ណាត​) ទេ​» ។

ពោល​ទាំង​អួល​ដើម​.​ក អ្នក​នាង​ហាក់​ហួសចិត្ត​នឹង​មនុស្ស​មួយ​ចំនួន ដែល​មាន​ចេតនា​មិនល្អ មិន​ចង់​ឲ្យ​អ្នក​នាង​បាន​ក្តី​សុខ​ទេ ខ្ញុំ​គ្រាន់តែ​ឃើញ​ព័ត៌មាន ក៏​ភ្ញាក់ផ្អើល និង​សម្រេច​បញ្ចប់​នូវ​ការ​យល់​ច្រឡំ ទើប​លោក​ប្រើប្រាស់​ពាក្យ​រាង​ធ្ងន់​ៗ​ចំពោះ​អ្នក​នាង តែ​អ្នក​នាង​យល់​អារម្មណ៍​លោក​ជំទាវ ច្បាស់ ។ «​តែ​ថ្ងៃនេះ ពេល​នេះ ម៉ោង​នេះ​ខ្ញុំ​ចេញ​មុខ Live ដើម្បី​សុំ​បញ្ជាក់​ជូន​លោក កុំ​ឲ្យ​លោក​អាក់អន់ចិត្ត​» ។

អ្នក​នាង​ក៏​សម្តែង​ការ​អរគុណ​អ្នកគាំទ្រ​ដែល​ជឿជាក់​លើ​រូប​អ្នក​នាង ហើយ​បន្ត​ថា «​តាម​ពិត​ដំបូង​ឡើយ បើ​តាម​យោបល់​នាង​ខ្ញុំ គិត​ថា​មិន​ហ៊ាន​តបត​ទេ ស្ងាត់​ទៅ​ចុះ ឬ​មិន​អ៊ីចឹង​គ្រាន់តែ​បង្ហោះ​សារ​មួយ សុំ​ទោស​លោក ប៉ុន្តែ​ខ្ញុំ​គិត​ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ​… ដូច្នេះ​ខ្ញុំ​សុំ Live ដែរ និយាយ​ដើម្បី​ឲ្យ​អស់ចិត្ត អស់​មន្ទិល​» ។ អ្នក​នាង​បញ្ជាក់​ថា អ្នក​នាង​ធ្វើការ​បកស្រាយ «​អំពី​ចំណោទ​ដែល​បាន​ចោទ​ទៅ​លើ​រូប​នាង​ខ្ញុំ ដោយ​ចោទ​ថា​នាង​ខ្ញុំ​និយាយ​» ។

អ្នក​នាង​បាន​និយាយ​បន្ថែម​ថា ថ្ងៃ​ទី​៤ នេះ​គឺ​មាន​ព័ត៌មាន ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន មិន​មានឈ្មោះ​ពិត​ប្រាក​ទេ ដែល​បាន​កាត់ត​សម្តី​របស់​អ្នក​នាង ហើយ​បញ្ឆេះ​កំហឹង​ចោទ​ថា «​ខ្ញុំ​បាន​និយាយ​ប៉ះពាល់​ដល់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត » ក្នុង​ខ្លឹមសារ​នោះ គឺ​មិន​បាន​សរសេរ​អ្វី​ដែល​អ្នក​នាង​បាន​និយាយ​ទេ គឺ​សរសេរ​នូវ​អ្វី​ដែល​ជា​ការ​លើកដាក់​ក្នុង​ន័យ​បញ្ឆេះ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ឲ្យ​ខឹង ។

ដោយ​សរសេរ​ថា រូប​អ្នក​នាង​បាន​រួច​ពី​បណ្តឹង​អស់ហើយ តែ​អត់​យក​អ្នក​ផ្សេង​មក​ដាក់​ទេ គឺ​ដាក់​តែ​លោក​ជំទាវ ហ៊ុន ស៊ី​ណាត និង​រូប​អ្នក​នាង​ទៅ​វិញ ខណៈ​ដែល​អ្នក​នាង​មិន​បាន​និយាយ​ដល់​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត ឡើយ ។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​មាន​វ័យ ៤១ ឆ្នាំ​បាន​និយាយ​បន្ត​ថា «​ចំណុច​នេះ​នាង​ខ្ញុំ សូម​បញ្ជាក់​ថា បើសិនជា​គេ​មិន​មាន​ចេតនា​ធ្វើ​ឲ្យ​រឿង​នេះ ក្តៅក្រហាយ​ដល់​រូប​លោក​ជំទាវ និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ខ្ញុំ ហេតុ​អី​អ្នក​ដែល​ខ្ញុំ​និយាយ​ចំ​ៗ​ឈ្មោះ ម៉េច​ក៏​គាត់​មិន​យក​មក​ដាក់ ម៉េច​ក៏​យក​ឈ្មោះ​លោក​ជំទាវ ដែល​ខ្ញុំ​មិន​បាន​និយាយ​ទៅ​វិញ ។ ត្រង់នេះ​បងប្អូន​ពិចារណា​ទៅ​ណា ចាស?»។

«​អ៊ីចឹង ឥឡូវ​ខ្ញុំ​សូម​ឆ្លើយ​តប​ទៅ​កាន់​អ្នក​បង្កើត​សាច់​រឿង​ហ្នឹង​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ហ្នឹង​វិញ ថា តើ​ខ្ញុំ​និយាយ​ប៉ះពាល់​លោក​ជំទាវ ត្រង់​កន្លែង​ណា ម៉ោង​ណា នាទី​ណា ដែល​នាង​ខ្ញុំ​លើកយក​ឈ្មោះ​លោក​ជំទាវ​មក​និយាយ ? ហើយ​ខ្ញុំ​និយាយ​យ៉ាងម៉េច?

បន្ទាប់​មក​អ្នក​នាង​បាន​បង្ហាញ​នូវ​អត្ថបទ​ដែល​បង្ក​បញ្ហា​ជា​ថ្មី​ឲ្យ​មានការ​យល់​ច្រឡំ​រវាង​អ្នក​នាង​និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រមទាំង​បង្ហាញ​សម្លេង​ដែល​អ្នក​នាង​បាន​និយាយ​រឿង​បណ្តឹង​ប្រឆាំង​អ្នក​នាង​កន្លង​មក ដែល​សម្លេង​នោះ​អ្នក​នាង​បាន​បញ្ជាក់​ថា «​សុំ​បើក​រង្វង់​ក្រចក កន្លង​មក​អ្នក​ដែល​ប្តឹង​ខ្ញុំ គឺ​មាន​ចំនួន ៣ នាក់ ខ្ញុំ​សូម​អនុញ្ញាត​ដក​លោក​ជំទាវ​មីង​មួយ ដែល​លោក​អ្នកដឹង​ហើយ​ថា ខ្ញុំ​ចង់​និយាយ​អំពី​នរណា តែ​ខ្ញុំ​សំដៅលើ​តែ មីង ហង្ស បូ​រី និង​ខ្ញុំ និង​ភរិយា​ក្រោយ​របស់​ឯកឧត្តម មួ​ង ឃី​ម ដែល​បាន​ប្តឹង​ខ្ញុំ ។

អ៊ីចឹង​លោក​ជំទាវ​មីង​អត់​ពាក់ព័ន្ធ​ទេ​ណា ខ្ញុំ​សុំ​បញ្ជាក់ ព្រោះ​អ្វី​ៗ​លោក​បាន​បញ្ចប់​ដោយ​ការ​ស្រលាញ់ និង​អាណិត យល់ចិត្ត រួច​ហើយ អត់​មានអី​ត្រូវ​និយាយ​ពាក់ព័ន្ធ​ជាមួយ​លោក​ទៀត​ទេ»។ « ប៉ុន្តែ​ខ្ញុំ​និយាយ​តែ​ចំពោះ​មីង ហង្ស បូ​រី និង​ជំទាវ​របស់ ឯកឧត្តម មួ​ង ឃី​ម ចាស ។ ពួក​គាត់​ទាំង​ពីរ​ប្តឹង​ខ្ញុំ ក៏​ប៉ុន្តែ​ដោយ​គ្មាន​អំណះអំណាង​ត្រឹមត្រូវ​គ្រប់គ្រាន់ ឥឡូវ​រឿង​ហ្នឹង​ក៏​បញ្ចប់​ហើយ ខ្ញុំ​ក៏​មិន​បាន​សុំ​ទោស ហើយ​ខ្ញុំ​ក៏​មិន​បាន​អស់​លុយ​ដែរ​ណា បងប្អូន ខ្ញុំ​សូម​ជម្រាប​» ។

ខ្ញុំ​និយាយ​តែ​អ្នក​ប្តឹង​២​នាក់ គឺ​គាត់​បាន​ដក​ពាក្យបណ្តឹង បើ​តាម​ភាសា​ច្បាប់​តុលាការ ធម្មតា​ពេល ប៉ុន្តែ​អត់​បាន​និយាយ​សំដៅ​លោក​ជំទាវ​ឡើយ ។ ប៉ុន្តែ​ពេល​អ្នក​សារព័ត៌មាន​យក​មក​ចុះ យក​តែ​រូបថត​បងប្អូន​គិត​មើលទៅ ថា​ចេតនា​យ៉ាងម៉េច ?

អ្នក​នាង​បន្ត​ថា «​អ៊ីចឹង​សារ​ថ្ងៃនេះ គឺ​ក្មួយ ពេ​ជ្ជ​តា ចង់​ចេញ​មក​និយាយ​សុំ​ជម្រាប​ជំទាវ​មីង​ជាទី​គោរព​ថា ក្មួយ​មិន​បាន​និយាយ ប៉ះពាល់​លោក​ទេ អត់​ទេ​អត់​មាន​សោះ ប៉ុន្តែ​ក្មួយ​មាន​តែ​តាំងចិត្ត​ណា ថ្ងៃ​ណាមួយ​ក្មួយ​នឹង​បង្ហោះ ឬ​ក៏​ផ្ញើ​ពាក្យ​អរគុណ​ទៅ​លោក ដែល​មាន​សេចក្តី​មេត្តា​ចំពោះ​ខ្ញុំ និង​កូន​ៗ» ។ ពេល​អ្នក​នាង​ទៅ​ផ្ទះ​របស់​លោក​ជំទាវ លោក​មាន​ក្តី​សណ្តោស រាប់អាន លោក​អ្នក​ធ្វើបុណ្យ មាន​តែ​ក្តី​ស្រលាញ់ និង​រាប់អាន ។ ទទួល មិន​អី​ទេ​គ្រប់យ៉ាង​ឲ្យ​ចប់​ប៉ុណ្ណឹង មិនបាច់​បង្ហោះ​បង្ហើរ​អី​ទេ ក្មួយ​តែង​នឹករលឹក​អរគុណ លោក​ជំទាវ​ជា​និច្ច ។

តារាចម្រៀង​ស្រី​បន្ថែម​ថា «​អ៊ីចឹង​ថ្ងៃនេះ ដើម្បី​បញ្ជាក់ ការ​ពិត ក្មួយ​រីករាយ​និង​សុំ​ការ​អភ័យទោស​ចំពោះ​លោក​មីង​ជំទាវ ហ៊ុន ស៊ី​ណាត សូម​លោក​កុំ​ប្រែ​ប្រកាន់ ឬ​ក៏​ខឹង ចាប់កំហុស​ក្មួយ​អី នោះ​មិនមែន​ជា​ពាក្យ​របស់​ក្មួយ​អ្នក​និយាយ​ទេ គឺជា​ពាក្យ​អ្នក​ដទៃ​ទេ ។ បងប្អូន​ទាំងអស់​ដែល​ទស្សនា ធ្វើ​ជា​សាក្សី ដូច្នេះ​សូម​លោក​ជំទាវ​ដ៏​ខ្ពស់​ខ្ពស់ មេត្តា​ត្រជាក់ចិត្ត​ផង ពីព្រោះ​នាង​ខ្ញុំ​ស្រលាញ់​លោក​ណាស់ គោរព​លោក​ណាស់ ។

នាង​ខ្ញុំ​ពុំ​មានគំនិត​បត់បែន ឬ​ក៏​លាក់ពុត​អី​ទាំងអស់ និយាយ​ដោយ​ស្មោះត្រង់ ។ សូម​លោក​ជំទាវ​ត្រជាក់ចិត្ត ហើយ​ផ្តល់​សេចក្តី​មេត្តា​ដល់​កូនចៅ បើសិនជា​កូនចៅ​ធ្វើ​ទៅ​មាន​កំហុស​ខុសឆ្គង​ដោយ​ចេតនា ឬ​អ​ចេតនា សូម​លោក​កុំ​ប្រកាន់​ខឹង​អី ។

ហើយ​បើ​លោក​ខឹង លោក​អាច​ជេរ​ស្តី​ក្មួយ​បាន ក្មួយ​ជា​ក្មេង ក្មួយ​ទទួល ព្រោះ​លោក​ជា​ចាស់ទុំ យ៉ាង​ណា​លោក​មាន​វ័យ​ជា​ម្តាយ ជា​លោកយាយ ។ ក្មួយ​មិន​ដែល​បដិសេធ​ការ​ប្រដែរ​ប្រដៅ​អំពី​លោក​មីង​ទេ អត់​ទេ ។ សប្បាយចិត្ត​ណាស់ ពេល​ដែល​លោក​អនុញ្ញាត​ឲ្យ​ក្មួយ​ទៅ​ជួប ពីព្រោះ​ក្មួយ​​ក៏​ចង់ទៅ​បង្ហាញ​ការ​ពិត ថា បេះដូង​ពិតប្រាកដ​របស់​ក្មួយ​យ៉ាងម៉េច ហើយ​សម្តី​អ្នក​ដទៃ​និយាយ​យ៉ាងម៉េច? ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ព័ត៌មានក្នុងប្រទេស

អ្នកនាង ផល្លា ​​ប្រកាសឈប់​ទទួល​យក​Admin ជីង​ចក់ ​និង​ទម្.លាយ​រឿង……​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(មានវីដេអូ)

Published

on

By

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមទស្សនាវីដេអូលំអិតខាងក្រោម៖

Continue Reading

ព័ត៌មានក្នុងប្រទេស

អស្ចារ្យណាស់!! កូនខ្មែរ ផាន់ សុផន ចេញពីត្រកូលកសិករ ធ្លាប់ទៅសិក្សាជំនាញកាហ្វេនៅ ៥ប្រទេស ក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនធំមួយឈ្មោះថា Feel Good Coffee

Published

on

By

ចេញពីត្រកូលកសិករ នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ យុវជន ផាន់ សុផន បានកែប្រែវាសនារបស់ខ្លួនក្លាយជាម្ចាស់ភាគហ៊ុនក្រុមហ៊ុនដ៏ល្បីមួយលំដាប់អន្តរជាតិ Feel Good Coffee ។ តើយុវជនរូបនេះ បានឆ្លងកាត់ និងអភិវឌ្ឍខ្លួនបែបណាខ្លះ ទើបបានជាជោគជ័យមកដល់សព្វថ្ងៃនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានឪពុកម្ដាយប្រកបរបរកសិករ បច្ចុប្បន្នឪពុក(ស្លាប់) និងម្តាយចាស់ជរា ផាន់ សុផន ជាកូនទី ៥ នៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូន ៨នាក់ ។ អាចនិយាយបានថាជាសំណាង មាននិស្ស័យល្អ ថ្វីដ្បិតចេញពីត្រកូលកសិករតែ ផាន់ សុផន ហាក់មិនសូវជួបការលំបាកច្រើនក្នុងជីវិតនោះទេ ថែមទាំងមានអ្នកចិត្តបុណ្យជាជនបរទេស ២រូប ជាស្ថាបនិកក្រុមហ៊ុន និងហាងកាហ្វេ Feel Good Coffee ជួយជ្រោមជ្រែង ឱ្យបានបន្តសិក្សាជំនាញកាហ្វេនេះដល់ក្រៅប្រទេស រហូតជោគជ័យមកដល់សព្វថ្ងៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រៀបរាប់មកកាន់ Sabay លោក ផាន់ សុផន បានប្រាប់ថា លោកបានបញ្ចប់ការសិក្សាទុតិយភូមិនៅឆ្នាំ ២០០៨ និងបន្តសិក្សានៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ហើយក្នុងអំលុងពេលសិក្សានៅសាកលវិទ្យាល័យយុវជនរូបនេះក៏បានសិក្សាបន្ថែមផ្នែករដ្ឋបាលសាធារណៈ និងភាសាអង់គ្លេសជោគជ័យទាំង ២សាលាថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចប់ការសិក្សា លោក សុផន បានធ្វើដំណើរមកភ្នំពេញដំបូងដេីម្បីរកការងារធ្វើ ក៏ស្គាល់មិត្តភក្តិម្នាក់ឈ្មោះណារ៉ា ហើយក៏បានណែនាំឱ្យស្គាល់ លោក Marc & Jose ដែលជាស្ថាបនិកក្រុមហ៊ុន និងហាងការហ្វេ Feel Good Coffee ពួកគាត់ទាំងពីរនាក់នេះហើយ ដែលបានជួយបង្ហាត់បង្រៀន ជួយណែនាំ ឱ្យលោកស្រលាញ់វិស័យកាហ្វេនេះ ហើយក៏ជាអ្នកផ្លាស់ប្ដូរវាសនាលោកទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុផន បន្តថា អ្នកមានគុណទាំងពីររបស់ខ្លួន (លោក Marc & Jose) បានបញ្ជូនលោកទៅសិក្សាជំនាញ មេកានិច អំពីម៉ាស៊ីនឆុងកាហ្វេ នៅបាងកក ពីអ្នកជំនាញជនជាតិអីុតាលីម្នាក់ បន្ទាប់មកក៏បានទៅសិក្សាអំពីការ ដាំដុះ និងប្រមូលផលនៅប្រទេសវៀតណាម ។ បន្ទាប់មកទៀតក៏មានឱកាសទៅសិក្សាផ្នែកជំនាញលីងការហ្វេដែលមានការបើកបង្រៀនពី លោកគ្រូ Scott Rao នៅប្រទេសម៉ាឡេស៊ី ក្រោយមកទៀតលោកក៏ទៅសិក្សាអំពីការដាំដុះថែទាំ និងការប្រមូលផល ដោយរួមបញ្ចូលទាំងការភ្លក់កាហ្វេបែបជំនាញ និងការវិភាគគ្រាប់កាហ្វេ រួមទាំងការលីងសាកល្បងផងដែរពីក្រុមហ៊ុន Torch នៅឈាងម៉ៃ ប្រទេសថៃ ។ រួចក៏បានទៅរៀនផលិត និងជួសជុលម៉ាស៊ីនឆុងកាហ្វេបន្ថែមនៅប្រទេសអីុតាលីផ្ទាល់ និងចុងក្រោយទៅសិក្សានៅប្រទេសសិង្ហបុរី អំពីអ្នកជំនាញការលីងកាហ្វេតាមបែបស្តង់ដារអន្តរជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក្ដីមុនក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Feel Good Coffee លោក ផាន់ សុផន ក៏ធ្លាប់ឆ្លងការការតស៊ូ និងអភិវឌ្ឍខ្លួនពីបុគ្គលិកលំដាប់ទាបមកខ្ពស់ ដូចជាធ្លាប់ធ្វើការងារស្ម័គ្រចិត្ត គ្មានប្រាក់ខែ ឬប្រាក់ខែទាប។ «ខ្ញុំតែងតែចូលធ្វើការពីទាបមកខ្ពស់ ខ្ញុំតែងតែលើកទឹកចិត្តខ្លួនឯងថា យើងមកយកបទពិសោធន៍ការងារ មកអភិវឌ្ឍខ្លួន បើនិយាយពីប្រវត្តិនៅហាងកាហ្វេវិញ ខ្ញុំចូលពីអ្នកបម្រើសេវាកម្ម (Service) រហូតមកជា Team Leader មកជាFinance and Accounting មកជា General Manager រហូតដល់ក្លាយជា Director/Share holders» ។ លោក សុផន បានថ្លែង ។

អ្វីដែលនាំឱ្យលោក ផាន់ សុផន ជោគជ័យមកដល់សព្វថ្ងៃ?

«សម្រាប់ខ្ញុំ គឺខ្ញុំតែងតែឱ្យកន្លែងការងារច្រើនជាងអ្វីដែលខ្លួនទទួលបាន ខ្ញុំតែងតែអភិវឌ្ឍខ្លួនជានិច្ចឱ្យត្រូវនឹងជំនាញដែលក្រុមហ៊ុនខ្លួនត្រូវការផង និងខ្លួនឯងត្រូវការផង ខ្ញុំតែងតែស្មោះត្រង់ លះបង់កម្លាំងកាយ និងចិត្ត ឱ្យតម្លៃការងារជានិច្ច ចង់ឃើញកន្លែងការងាររបស់ខ្លួនរីកចម្រើន មិនក្បត់ឧត្តគតិខ្លួនឯង និងក្រុមហ៊ុន ទើបធ្វើឱ្យខ្លួនខ្ញុំមានឳកាសមកដល់សព្វថ្ងៃ» ៕ «ប្រភព Sabay News»

Continue Reading

ព័ត៌មានក្នុងប្រទេស

ប្រពៃណាស់!! ត្រឡប់មកផ្ទះវិញមិនទាន់បានប៉ុន្មានផង ស្រាប់តែលោក ជ័យ សុវ៉ាត រៀបចំបង្វិចលាម្តាយទៅបំពេញតួនាទីកងទ័ពអាវសម្តងទៀត….(មានវីដេអូ)

Published

on

By

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាកន្លះឆ្នាំមកហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានទម្លាក់ក្បាលមៃក្រូហ្វូនចុះ ងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការស្ញើចសរសើរពីការលះបង់ និង ទឹកចិត្តដ៏ធំធេងរបស់លោកយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងប្រុសម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ខាងលើនេះ បានសម្រាកត្រឡប់មកជួបជុំក្រុមគ្រួសារវិញមិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ លោក ជ័យ សុវ៉ាត បានរៀបចំខោអាវយួរវ៉ាលិលចាកចេញពីផ្ទះជាថ្មីម្តងទៀង ដើម្បីចូលទៅបំពេញតួនាទីជាគ្រូពេទ្យក្នុងសមរភូមិកូវីដ-១៩ បន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វីដេអូលាអ្នកម្តាយ និង បងប្អូនរបស់លោក ជ័យ សុវ៉ាត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំភើបចិត្តអួលដើមកយ៉ាងខ្លាំង ព្រោះតែលោកស៊ូលះបង់ភាពរីករាយលើឆាកតន្ត្រី ស៊ូលះបង់ការជួបជុំក្រុមគ្រួសារដើម្បីប្រទេសជាតិ ។ លើសពីនោះ វិលចូលសមរភូមិកូវីដ-១៩ ជាថ្មីម្តងនេះ លោក ជ័យ សុវ៉ាត បានប្តេជ្ញាចិត្តក្នុងនាមជាកងទ័ពអាវសម្នាក់ថា គឺលោកមិនរួញរាដាច់ខាត ដើម្បីប្រទេសឆាប់វិលមករកការសប្បាយ និង មិនមានភាពភ័យខ្លាចវិញ ដោយសារមេរោគចង្រៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរឱ្យដឹងថា ការវិលត្រឡប់ទៅគ្រងឈុតកងទ័ពអាវសលើកនេះ លោក ជ័យ សុវ៉ាត បានទៅមើលថែ និង ព្យាបាលអ្នកជំងឺនៅឯ មណ្ឌលព្យាបាលទួលពង្រ ៕ ប្រភព៖ popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Continue Reading

ព័ត៌មានថ្មីៗ

ជីវិតនិងសង្គម5 months ago

សមជា ស្រ្តីចិត្តធម៏នៃ ប្រទេសកម្ពុជាមែន…!ព្រោះតែរឿងនេះ ធ្វើឲ្យ ស្រីមូល ទ្រាំលែងបាន ក៏មក ថ្វាយបង្គំ ដឹងគុណ ស្រីអូន រួចនិយាយទំាងអួលដើម.ក ថា “ជាម្ដាយ ជាបងស្រី ជាមេ ជាជីវិត និងជាអ្វីៗ គ្រប់យ៉ាងរបស់ខ្ញុំ ពេលខ្លះ…” (មានរូបភាពច្រើន)

អ្នកជំនួញ ដ៏ល្បី ហេីយ ក៏ជា សប្បុរសជន ដែល មាន ចិត្តបេីកចំហរ យ៉ាង ទូរលាយជាមួយនឹង ភាពស្រណោះប្រណី​ដែល មានចំពោះ បងប្អូនខ្មែរយេីងគ្រប់រូបដែល ខ្វះ ខាតដែលមហាជនជាច្រេីន បានស្គាល់​រួច ជាស្រេច ទៅហេីយ ដែល យេីង...

សិល្បៈនិងកម្សាន្ត5 months ago

មិនធម្មតាទេ តារាស្រីស្អាតទាំងបីរ ទៅចាយភាពហ៊ឺហាដល់ក្រៅប្រទេស ដើរទិញទំនិញក្នុងហាងប្រ៊េនៗកាន់យួរពេញៗដៃ….

កម្សាន្ត៖ ដូចដែលប្រិយមិត្តជ្រាបហើយថា តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះ កំពុងមានប្រជាប្រិយភាពមិនធម្មតាឡើងនៅក្នុងរង្វង់សិល្បៈបច្ចុប្បន្ន ហើយក៏តែងតែមានការងារសិល្បៈដែលតែងតែធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍តាមដាន ពិសេសគឺការបង្ហាញជីវិតរស់នៅដ៏សម្បូរបែបរបស់ពួកគេផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បៈនិងកម្សាន្ត5 months ago

ប្រពៃណាស់!! សល់ ៣ ខែទៀតបានឃើញមុខកូន ប្ដីប្រពន្ធ ប៉ែន ស្រីពេជ្រ រំភើបចិត្តរហូតធ្វើរឿងនេះ ២០ ដងក្នុង ១ ថ្ងៃ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីអំឡុងខែ មីនា ឆ្នាំ ២០២២ កន្លងទៅ ពិធីការិនី ប៉ែន ស្រីពេជ្រ បានប្រកាសដំណឹងល្អមានផ្ទៃពោះលើកដំបូងជាមួយស្វាមីសំណព្វចិត្ត បន្ទាប់ពីពួកគេទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីរយៈពេលជាង ១ ឆ្នាំ ដែលតំណក់ឈាមដំបូងរបស់ប្ដីប្រពន្ធអ្នកទាំងពីរ គឺជាកូនស្រីសមតាមបំណងរបស់ពួកគេតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះគេចាំបានថា ប្ដីប្រពន្ធ ប៉ែន ស្រីពេជ្រ...

ជីវិតនិងសង្គម5 months ago

ពិតជាសមគ្នាណាស់ ប្រពន្ធល្បីរឿងបានសម្ដី ដល់ពេលប្ដី ចែយូរ៉ា កំពុងជះរឿងសង្ហា ព ង្វ ក់បេះដូងហ្វេនៗមិនចេះតិច….

មួយរយៈក្រោយនេះ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គម មិនថាទាំងហ្វេសប៊ុក ឬតិកតុក ប្រាកដជាបានស្គាល់ និងកំពុងចាប់អារម្មណ៍ជាមួយអ្នកលក់អនឡាញដ៏ល្បី ដែលគ្រប់គ្នាស្គាល់ឈ្មោះថា ចែយូរ៉ា ដោយសារតែនាងមានចរិតក្រម៉ិចក្រមើម ហើយនិយាយសម្ដីបែបរដឺនៗ និងកំប្លែងៗ ទើបគ្រប់គ្នាចូលចិត្តតាមដាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក បើងាកមកចាប់អារម្មណ៍រឿងមួយ ដែលថ្មីៗនេះគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ គឺការបង្ហាញវីដេអូកំប្លែងៗ និងស្វីតៗជាមួយប្ដីរបស់នាង ធ្វើឲ្យគ្រប់គ្នាមើលហើយទប់សំណើចស្ទើរមិនបាន ជាពិសេស...

ជីវិតនិងសង្គម5 months ago

ត្រួសៗពីមុខជំនួញ និង ទ្រព្យសម្បត្តិ កំពូលតារាចម្រៀង ព្រាប សុវត្ថិ សរុបជាលុយរាប់សិបម៉ឺនដុល្លារ

បើគិតពីការចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៧ មក លោក ព្រាប សុវត្ថិ នៅតែអាចឈរជើងជាលំដាប់តារាចម្រៀងប្រុសអស់រយៈពេលប្រមាណ ២៤ ឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា បើទោះជាមានតារាចម្រៀងប្រុសស្រីស្រករក្រោយបានរីកដុះដាលច្រើនយ៉ាងណាក្តី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅឆ្នាំនេះ ទោះលោក ព្រាប សុវត្ថិ បានឈានចូលវ័យ ៤៧ ឆ្នាំហើយក្តី...

ជីវិតនិងសង្គម5 months ago

ពិតទេ? សុខ សោម៉ាវត្តី ត្រូវហ្វេនៗសង្ស័យកាន់តែខ្លាំងថា បែកស្នេហ៍កំលោះសង្ហា លី វ៉ាហេទ

ហ្វេសប៊ុក៖ កាលពីពេលមួយរយៈមុន តារាសម្តែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈបង្ហោះសារឯកាគ្មានអ្នកយល់ចិត្ត ហាក់ដូចជាស្នេហារវាងនាង និងកំលោះសង្ហាដែលជាកីឡាករបាល់ទាត់ លី វ៉ាហេទ បានចែកផ្លូវគ្នារៀងខ្លួនអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែលើកនេះ ហាក់តែគួរឲ្យសង្ស័យដោយសា សុខ សោម៉ាវត្តី បានបង្ហោះសារជាថ្មីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក...

សិល្បៈនិងកម្សាន្ត5 months ago

ស្ងាត់ពេក ល្អហួស បានបញ្ចេញវីដេអូបទចម្រៀងប៉ុន្មានវិនាទី មើលទៅល្វត់ល្វន់ដល់ហើយ ក្នុងមួយបទនេះ….(មានវីដេអូ)

ហ្វេសប៊ុក៖ នាពេលប៉ុន្មានឆ្នាំមកនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំងទៅលើ កុមារី ល្អហួស ដែលនាងត្រូវបានគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាក្មួយស្រី អ្នកនាង ចោម ច័ន្ទ នោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ ទោះបីជាកុមារី ល្អហួស រូបនេះ មានអាយុតិចក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា រូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់...

សិល្បៈនិងកម្សាន្ត5 months ago

បាក់ចង្កេះផឹង! ចុមយក្ស យាយសួយ លេងឈុតធំ មើលមួយភ្លែតស្មានតែ ទេព បូព្រឹក្ស…(មានវីដេអូ)

ហ្វេសប៊ុក៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយអ្នកលក់អនឡាញដ៏ល្បីឈ្មោះ យាយសួយ នោះ មិនត្រឹមតែជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះនោះទេ យាយសួយ ថែមទាំងបានផ្តល់សំណើចឲ្យអ្នកទស្សនាសើចសប្បាយពេលកំពុងទស្សនាផ្ទាល់ពេលឡាយលក់ដូរនេះតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ នាពេលថ្មីៗមកនេះ យាយសួយ បានធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្រឡាំងកាំងអស់ ក្រោយពីបានឃើញអ្នកនាងបានតុបតែងខ្លួនលេងស្ទាយ៍សឹងតែ ដូចនឹង តារាស្រីស្រីកញ្ញា ទេព បូព្រឹក្ស...

Recent Posts

ប្រតិទិន

October 2022
M T W T F S S
 12
3456789
10111213141516
17181920212223
24252627282930
31  

Trending